សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយនឹងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) គ្រោងនឹងរៀបចំទិវាបាល់ទាត់នារី (AFC WOMEM’S FOOTBALL DAY) ឲ្យបានទូទាំង២៥រាជធានី-ខេត្ត ក្នុងឆ្នាំ២០២២ នៅសាលាតម្រង់ទិស ដើម្បីផ្ដល់បទពិសោធន៍ថ្មីៗ ទៅដល់កុមារីក្នុងការស្វែងយល់ពីបាល់ទាត់ និងការចូលរួមដោយរីករាយ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានស្នើសុំឱ្យមានកិច្ចសហការចូលរួមគាំទ្រពីមន្ទីររអប់រំយុវជន និងកីឡាក្នុងការ ផ្ដល់កុមារីក្រោមអាយុ១៥ឆ្នាំ ដើម្បីចូលរួមកម្មវិធីខាងលើនេះដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២៕

Share.