បាត់ដំបង៖ នគរបាលចុះនាំខ្លួនមនុស្សចំនួន ៩នាក់ ក្រោយប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ស្រុកសំពៅលូន។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ លោកវរសេនីយ៍ឯក ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងជំនាញ រួមជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលសន្តិភាព បានចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ខ្លាឃ្លោក) ចំនួន ០១ករណី នៅត្រង់ចំណុចផ្សារតាឡន ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះបាននាំខ្លួនអ្នក ប្រព្រឹត្តចំនួន ០៩ នាក់ បុរស៤នាក់ និងស្រីចំនួន០៥នាក់។

ប្រតិបត្តិការបង្ក្រាបសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន​ គ្រាប់ក្រឡុក កម្រាលប៉ាយខ្លាឃ្លោក ព្រមទាំងប្រាក់រៀលមួយចំនួនផ្សេងទៀត។

បច្ចុប្បន្ន អ្នកញៀនល្បែងទាំងអស់ខាងលើត្រូវបានកម្លាំងបង្ក្រាបនាំទៅកាន់អធិការដ្ឋាននគរបាលស្រុក ដេីម្បីសាក សួរ រួចណែនាំអប់រំ និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបន្តទៅទៀត ហើយអនុញ្ញាតឱ្យវិលទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ៕

អត្ថបទ៖​ ដំបងក្រញូង

Share.