សហព័ន្ធ​កីឡា​បាល់ទាត់​​របស់មីយ៉ាន់ម៉ា បាន​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​២១ ខែមិថុនា ​ឆ្នាំ​២០២២ ថា​លីគ​កំពូល​​របស់​ប្រទេស​ខ្លួន​ Myanmar National League 1 មាន​ក្រុម​ចូលរួម​ចំនួន ១០ ក្រុម​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​រដូវកាល​ឆ្នាំ​២០២២ នេះ។

ក្រុម​ទាំង​១០ នោះ​មានដូចជា៖
១) Myawady FC
២) Yangon United FC
៣) Hantharwady United FC
៤) Ayeyawady United FC
៥) ISPE FC
៦) Rakhine United FC
៧) Mahar United FC
៨) Shan United FC
៩) GFA FC
១០) Yadanarbon FC។

តាម​គម្រោង​​តម្រូវ​អោយ​ក្រុម​ទាំង​១០​ប្រកួត​វិលជុំ​ចំនួន​២ជុំ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ហើយ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​ដាច់​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​រដូវកាល។ ក្រុម​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​មីយ៉ាន់ម៉ា​ មាន​ឈ្មោះ​ចេញ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup និងវគ្គជម្រុះ AFC Champions League ផង​ដែរ៕

Share.