ក្នុងចំណោមគណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនោះ មានគណបក្សនយោបាយតែ៩ប៉ុណ្ណោះដែលឈ្នះបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយដោយ គ.ជ.ប. នាព្រឹកថ្ងៃទី២៤ ខែមថុនា ឆ្នាំ២០២២នេះ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប គណបក្សប្រជាជនកម្ពុជាទទួលបាន ៩,៣៧៦ អាសនៈ, គណបក្សភ្លើងទៀនទទួលបាន២.១៩៨អាសនៈ, គណបក្សហ៊្វុនស៊ិនប៉ុចទទួលបាន១៩អាសនៈ, គណបក្សខ្មែររួមរួមជាតិទទួលបាន១៣អាសនៈ, គណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលបាន៦អាសនៈ, គណបក្សខ្មែរស្រលាញ់ជាតិទទួលបាន៥អាសនៈ, គណបក្សយុវជនកម្ពុជាទទួលបាន៣អាសនៈ, គណបក្សកម្ពុជានិយមទទួលបាន១អាសនៈ និងគណបក្សសំបុកឃ្មុំទទួលបាន១អាសនៈ៕

Share.