នៅពេលថ្មីៗនេះ កម្លាំងសមត្តកិច្ចកងរាជ អាវុធហត្ថ ធ្វើការឃាត់ខ្លួនបុរសសង្ហាផ្សាយផលិតផលអនឡាញន៍ម្នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដោយពាក់ពន្ធការចោទប្រកាន់ពីបទគំរាមកំហែងថាសម្លាប់ បំផ្លាញនិងលួចទ្រព្យសម្បត្តិ។

បុរសសង្ហាផ្សាយផលិតផលអនឡាញន៍ដែលជនសង្ស័យឈ្មោះ លាង សម្បត្តិ ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរអ្នកផ្សព្វផ្សាយផលិតផលនៅលើអនឡាញន៍ មានទីលំ នៅភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពភ្នាក់ងារសារព័ត៌មានត្រយងបានឱ្យដឹងថា បុរសសង្ហាផ្សាយផលិតផលអនឡាញន៍ម្នាក់នេះ បានបញ្ជូនទៅតុលាការក្រោមបណ្ដឹងស្ត្រីម្នាក់មានមុខរបររកស៊ីលក់ប្រេងឆា កាហ្វេរ៉េឌីង និង លក់ផលិតផលថែរក្សាសម្រាស់មកពីប្រទេសកូរ៉េ និងថៃ ជាដើមបណ្តឹង ។ ស្រ្តីជាដើមបណ្តឹងបានជ្រើសរើសបុគ្គលិកម្នាក់ឈ្មោះ លាង សម្បត្តិ (ជនសង្ស័យ) យកមកធ្វើការផ្នែកថតបង្ហាញនិងលក់ផលិតផលឱ្យកាន់តែទាក់ទាញនៅតាមប្រពន្ធអនឡាញន៍ និង លក់លើទីផ្សារនានា ដោយបានផ្តល់ប្រាក់ខែ៣០០ដុល្លារអាមេរិកក្នុង១ខែ ព្រមទាំងផ្គត់ផ្គង់កាហូបចុក និងកន្លែងស្នាក់នៅ ។

ក្រោយមកនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ជនសង្ស័យចូលធ្វើការឱ្យស្ត្រីនោះដោយទង្វើយកចិត្ត និងគួរឱ្យជឿទុកចិត្ត តែទីបំផុ តឆ្លៀតឱកាសលួចយកកូនសោរចូលបន្ទប់ថៅកែ លួចលុយអស់ប្រមាណ ៣៥ ០០០ ដុល្លារអាមេរិក និងគ្រឿងអលង្ការមួយចំនួន ព្រមទាំងធ្វើឱ្យខួចខាតរថយន្ត FORD XL T ១គ្រឿងទៀត ។ តាមសម្ដីប៉ូលីសអះអាងថា ជនសង្ស័យក៏បានទទួលស្គាល់ ការពិតគឺបានលួចលុយថៅកែចំនួន ១៣ ០០០ ដុល្លារ និងវាយបំបែកកញ្ចក់រថយន្ត ព្រមទាំងគំរាមថាសម្លាប់ប្រាកដមែន ហើយបានចាប់បញ្ចូនមកកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ៕

Share.