ក្នុង​ចំណោម​៨សប្តាហ៍កន្លងមកនេះនៅ​ក្នុង​ពានរង្វាន់ Cambodia Premier League 2022 មាន​តែ​កីឡាករ​កាណាដា Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ម្នាក់​ប៉ុណ្ណោះ ដែលអាចរកគ្រាប់បាល់បានច្រើនជាងគេបង្អស់សរុប។

គិត​ត្រឹម​ពេល​នេះខ្សែប្រយុទ្ធ Marcus Haber រក​បាន​គ្រាប់​បាល់​១២គ្រាប់ ឈរ​កំពូល​តារាង​បញ្ជី Top Scorer នៅ​លីគលីគកំពូលកម្ពុជា ក្រោយ​​ទាត់​បញ្ជូល​ទី​ក្រុម​គិរីវង់សុខសែនជ័យ ២គ្រាប់ និង​ចូលទី​ក្រុមបឹងកេត ២គ្រាប់, ទាត់ចូលកងយោធពលខេមរភូមិន្ទ ៣គ្រាប់​ម្នាក់​ឯង, ទាត់ចូលអង្គរថាយហ្គឺរ ២គ្រាប់ និងប្រកួតចុងក្រោយ ជុំទី១ ទាត់ចូលណហ្គារើលដ៍ ១គ្រាប់ ខណ:ជុំទី២ សប្តាហ៍ទី៨ ទាត់​បញ្ជូល​ទី​ក្រុម​គិរីវង់សុខសែនជ័យ ២គ្រាប់ បន្ថែមទៀត។

បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor ស្ថិតនៅកំពូលតារាងលីគកំពូលកម្ពុជា គិតត្រឹមសប្តាហ៍ទី៨ ក្រោយឆ្លងកាត់៨ប្រកួត ឈ្នះ៧ ស្មើ១ មិនដែលចាញ់ មាន២២ពិន្ទុ៕

Share.