លោក Oleg Starynskyi គ្រូបង្វឹករបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន និង​កី​ឡា​ករ ជួន ចាន់ចាវ បានថ្លែងក្នុងសន្និ​សីទ​សារ​ព័ត៌​មាន ក្រោយ​បញ្ចប់​ការប្រកួតជាមួយក្រុម Viettel FC នៃពានរង្វាន់ AFC Cup 2022 ពូល I។

លោក Oleg Starynskyi បានថ្លែងដូច្នេះថា៖«ខ្ញុំពេញចិត្តនឹងការលេងកីឡាកររបស់ខ្ញុំ ពួកយើងជាក្រុមដែលមានបទពិសោធន៏ ខ្ចីជាង Viettel FC អ្នកដឹងទេថាពួកយើងមានកីឡាករអាយុក្រោម ២៣ឆ្នាំ ២នាក់លើទីលាន ប៉ុន្តែពួកគេធ្វើបានល្អ។ យើងធ្លាក់ចេញពីពានរង្វាន់ តែការប្រកួតប្រជែងមិនទាន់បានបញ្ចប់ យើងនឹងធ្វើឱ្យប្រជាជនកម្ពុជា មានមោទកភាព យើងចង់បង្ហាញថាបាល់ទាត់នៅ កម្ពុជាកំពុងមានការរីកចំរើនខ្លាំងនិងមាន ការប្រកួតប្រជែងខ្លាំង។»

ខណ:កី​ឡា​ករ ជួន ចាន់ចាវ ក៏បានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានវៀតណាមដែលសួរថា Viettel FC ជាក្រុមខ្លាំងជាងគេក្នុងពូល៖«Viettel FC មិនមែនជាក្រុមខ្លាំងទេ ខ្ញុំគិតថាក្រុមយើងជាក្រុមខ្លាំងជាងគេក្នុងពូល យើងលេងល្អ យើងគ្រប់គ្រងការប្រកួត យើងខ្វះខាតតែការរកគ្រាប់បាល់ប៉ុណ្ណោះ»៕

Share.