ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូអត់មួក ត្រូវសមត្ថកិច្ចឃាត់សួរនាំ បែជាហូតខ្សែក្រវ៉ាត់វាយ នឹងជេប្រមាណ​ ទៅលើសមត្ថកិច្ចថែមទៀត។

នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៣:០០រសៀល សមត្ថកិច្ចចរាចរណ៍ ប្រចាំគោលដៅចំណុចស្ពានដែកផ្លូវ២១៧ ព្រំប្រទល់ខណ្ឌដង្កោ នឹងខណ្ឌមានជ័យ កំពុងអនុវត្តន៍ ច្បាប់ផ្លូវគោក មានបុរសម្នាក់ឈ្មោះ ប៊ូ សុខមាន មុខរបរកម្មករសំណង់ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខព្រៃវែង-៥៤០១៣ បានបើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនពាក់មួកសុវត្ថិភាពនៅពេលបើកបរ នៅពេលសមត្ថកិច្ចធ្វើការឃាត់ ដើម្បីធ្វើការណែនាំអប់រំ បែរជាមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងជេរប្រមាទមេីលងាយ និងយកខ្សែក្រវ៉ាត់វាយចំមកលេីសមត្ថកិច្ចថែមទៀតផង។

បន្ទាប់ពីឃើញសកម្មភាពប្រើអំពើហិង្សាមកលើសមត្ថកិច្ចដូច្នេះ មន្ត្រីនៅគោលដៅអនុវត្តច្បាប់ក៏ធ្វើការចាប់ឃាត់ខ្លួន ដើម្បីយកមកធ្វើការសួរនាំនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សេង សាវី

Share.