កញ្ញា ហាស់​ឌី ជូ​លីន គឺជាតារាសម្ដែងស្រីទី២ហើយ ដែលប្រកាសដកខ្លួនចេញពីការប្រកួត Miss Grand Cambodia 2022 បន្ទាប់ស្រីស្អាត អៀ ម៉េង​លិ ហៅ អូន​ម៉ី ទើបតែបញ្ជាក់ថាខកខានក្នុងការប្រកួតនេះដែរ។

​កញ្ញា ហាស់​ឌី ជូ​លីន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់នាងថា ៖ «​ នាងខ្ញុំឈ្មោះ ហាស់ឌី ជូលីន ហៅផ្កាយ នាងខ្ញុំបានដកពាក្យពីការប្រលង Miss Grand Cambodia ហេីយ ដោយនាងខ្ញុំមានបញ្ហាផ្ទាល់ខ្លួនជាចាំបាត់ នាងខ្ញុំសុំអគុណ🙏🏻»។

សូមជម្រាបដែរថា រហូតមកទល់ពេលនេះ មានបេក្ខភាពបវរកញ្ញា Miss Grand Cambodia 2022 ចំនួន ៣ រូបហើយដែលបានដកខ្លួនចេញពីការប្រកួត ហើយបេសកកម្មស្វែងរកកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ 2022 នេះ
នឹងឈប់ទទួលពាក្យថ្ងៃទី 15 ខែ កក្កដា ឆ្នាំ 2022 វេលាម៉ោង 5 ល្ងាច៕

Share.