​តារា​សម្ដែង​លំដាប់​ Top Grade របស់​កូរ៉េ​ដែល​ទើប​តែ​ចាប់​ដៃ​គ្នា​រៀប​អាពាហ៍ពិពាហ៍​ថ្មោង​ថ្មី​លោក​ Hyun Bin និង​​ Son Ye Jin បាន​ហោះ​ទៅ​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​នៅ​សហរដ្ឋ​អាមេរិក​។​ នៅពេលថ្មីៗនេះស្រាប់តែធ្លាយដំណឹងថា មានដំណឹងល្អហើយ Son Ye-jin កំពុងតាំងគភ៌។

ខាងក្រោមនេះ​ជា​សារដែល​ Son Ye Jin បាន​បង្ហោះ​ចែក​រំលែក​ដំណឹង​ល្អ​នៅ​លើ​បណ្ដាញ​សង្គម​៖«សួស្ដី​អ្នក​ទាំង​អស់​គ្នា! សុខ​សប្បាយ​ជាទេ? ចំណែក​ខ្ញុំ​សុខ​ជា​ធម្មតា​ទេ​។ថ្ងៃ​នេះ​ខ្ញុំ​មាន​ដំណឹង​ល្អ​ចង់ចែក​រំលែក​ជាមួយ​អ្នក​ទាំង​អស់​គ្នា​ដោយ​ក្ដី​រីករាយ។ពួកយើង (Son Ye Jin-Hyun Bin) កំពុង​តែ​មាន​ជីវិត​ថ្មី​មួយ​ទៀត​ឆាប់​ៗ​នេះ។​ខ្ញុំ​មាន​អារម្មណ៍​សឹងតែ​មិនច​ង់​ជឿ​ ប៉ុន្តែ​ខ្ញុំ​ចាប់​ផ្ដើម​រស់នៅ​ដោយ​ប្រុង​ប្រយ័ត្ន​ហើយ​ដឹង​ពី​ការ​ប្រែប្រួល​នៅ​ក្នុង​រាងកាយ​របស់​ខ្ញុំ​ អម​ទៅ​ដោយ​ភាពរីករាយ»។

តារាស្រីរូបនេះបានបន្តទៀតថា «ខ្ញុំ​ពិត​ជា​អរគុណ​ណាស់​ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​ប្រាប់​អ្នក​គ្រប់​គ្នា​កន្លង​មក​ដោយសារ​តែ​ខ្ញុំ​ចង់​បញ្ជាក់​ឱ្យ​ច្បាស់លាស់​សិន។ សម្រាប់​អ្នក​គាំទ្រ​ដែល​រង់ចាំ​ស្ដាប់​ដំណឹង​ល្អ​នេះ​ដូច​ជា​ពួក​ខ្ញុំ​ ខ្ញុំ​សូម​ប្រាប់​ដំណឹង​នេះ​ដល់​អ្នក​គ្រប់​គ្នា​ឱ្យ​បាន​ដឹង​មុន​នឹង​ហួស​ពេល​ពួកខ្ញុំ​នឹង​ការពារ​ជីវិត​ដ៏​មាន​តម្លៃ​ដែល​ចូល​មក​ក្នុង​ជីវិត​ពួក​ខ្ញុំ​នេះ​។ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​មើល​ថែ​វត្ថុ​មាន​តម្លៃ​ដែល​ចូល​មក​ក្នុង​ជីវិត​អ្នក​ទាំង​អស់​គ្នា​ហើយ​មាន​សុខ​ភាព​ល្អ​សូម​ឱ្យ​អ្នក​គ្រប់​គ្នា​រីករាយ​»។

Share.