គ្រួសាររបស់តារាកំប្លែងល្បីឈ្មោះម្នាក់គឺ លោក Nick Nemeroff បានធ្វើសេចក្ដីថ្លែងការណ៍មួយថា លោកបានទទួលមរណភាពនៅថ្ងៃនេះទាំងវ័យ 32 ឆ្នាំ ដោយមិនទាន់បញ្ជាក់ពីមូលហេតុនៃការស្លាប់របស់លោកយ៉ាងច្បាស់លាស់ឱ្យអ្នកគាំទ្របានដឹង។ គ្រួសារលោកថា នៅចាំលិទ្ធផលកោសល្យវិច្ឆ័យពីមន្ត្រីជំនាញសិន ទើបអាចបង្ហើបឱ្យសាធារណជនដឹងបាន។

នៅលើអ៊ីនស្ដាក្រាម គ្រួសាររបស់លោក Nick Nemeroff បានបង្ហោះរូបភាព Caption ថា ៖ «ប្រសិនបើ Nick នៅមានវត្តមាននៅក្នុងកម្មវិធីកំប្លែងវគ្គថ្មីរបស់គាត់ នោះគាត់នឹងមិនសោកស្ដាយពីសមត្ថិភាពលោកឡើយ។ ហើយគាត់សមនឹងធ្វើឱ្យជីវិតអ្នកដទៃ មានជីវិតរីករាយនឹងការកំប្លែង ដែលជាគោលដៅនៃការលើកទឹកចិត្តរបស់គាត់ដល់អ្នកដទៃ ឱ្យកាន់តែមានជីវិតពោរពេញដោយស្នាមញញឹម ក្ដីស្រឡាញ់ និងការចងចាំល្អៗក្នុងជីវិត។ RIP Nick យើងស្រលាញ់អ្នក»។

លោក Nick Nemeroff ជាតារាកំប្លែងស្ងួតដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកាណាដា និង​សហរដ្ឋអាមេរិក។ អាល់ប៊ុមកំប្លែងដំបូងរបស់លោក Nemeroff គឺរឿង «The Pursuit of Comedy Has Ruined My Life» ទទួលបានការគាំទ្រខ្លាំង និងដណ្ដើមបានពានរង្វាន់ Juno Award ដែលរៀបចំឡើងដោយក្រុមសិល្បករប្រទេសកាណាដានៅឆ្នាំ២០២១។ ក្រៅពីនោះ លោកក៏បានបង្ហាញវត្តមានក្នុងកម្មវិធីសម្ភាស Conan O’Brien និងមហោស្រពកំប្លែង Winnipeg Comedy Festival and Comedy ជាដើម៕

Share.