ថ្មីៗនេះបងស្រី​ សៀវ​ឡុងនី​ ដែលកំពុងតែល្បីនៅក្នុង TikTok បានចេញមុខបកនិយាយនៅក្នុងវីដេអូខ្លីថា បងស្រីពិតជារំភើបដែលបានទទួលប្រាក់ឧត្ថម្ភចំនួន ២៥០០ ដុល្លារពី​សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និងសម្ដេចគិតព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ទុកសម្រាប់សម្រាលកូនក្នុងផ្ទៃ។

បងស្រី សៀវ​ឡុងនី​ បានលើកឡើងថា ដំបូងឡើយបងស្រីមិនបានដឹងខ្លួនមុនទេថា នឹងបានទទួលការសណ្ដោសប្រណីតអាណិតពីថ្នាក់ដឹកនាំប្រទេសបែបនេះ។ បងស្រីបន្តថា ដំបូងឡើយគឺមានប្អូនប្រុសម្នាក់បានទាក់ទងមកសុំលេខទូរស័ព្ទ ក៏ប៉ុន្តែមិនបានចាប់អារម្មណ៍ថាហៅមកទទួលប្រាក់ឧត្ថម្ភនេះទេ គឺនឹកស្មានថានឹងមានការងារថ្មីតែប៉ុណ្ណោះ។

បងស្រី សៀវ​ឡុងនី​ បានសម្ដែងការដឹងគុណ ទាំងមានអារម្មណ៍ក្ដុកក្តួល និងគោរពជូនពរ សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និងសម្ដេចគិតព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានសុខភាពល្អបរិបូរណ៍ក្នុងការដឹកនាំប្រទេសជាតិបន្តទៀត។

សព្វថ្ងៃនេះ ក្រៅពីថតវីដេអូកំប្លែងនៅលើបណ្ដាញសង្គម TikTok បងស្រី សៀវ​ឡុងនី​ ប្រកបអាជីពអ្នកលក់ការ៉េម និងលក់សាច់អាំងដែលមានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី៕

សូមទស្សនាវីដេអូនេះ ៖

Share.