ប្រភពដែលដឹងច្បាស់ពីរឿងក្ដីលែងលះគ្នារវាងតារាហូលីវូដដ៏ល្បីពីររូប គឺលោក Brad Pitt និង លោកស្រី Angelina Jolie បានប្រាប់សារព័ត៌មាន CNN ថា Brad Pitt ទទួលបានរង្វាន់មើលថែទាំកូនៗទាំង៦នាក់ជាបណ្ដោះអាសន្ន។
ការសម្រេចនេះត្រូវបានធ្វើឡើងកាលពីពីរបីសប្ដាហ៍មុន ហើយខណៈនេះក្រុមការងារផ្នែកច្បាប់របស់លោកស្រី Angelina Jolie បានកំពុងតែធ្វើការឧទ្ធរណ៍ចំពោះសេចក្ដីសម្រេចរបស់តុលាការ។

ភ្នាក់ងាររបស់សារព័ត៌មាន CNN បានធ្វើការទំនាក់ទំនងទៅកាន់តំណាងរបស់លោក Brad Pitt និងភ្នាក់ងារផ្នែកច្បាប់របស់ Angelina Jolie ប៉ុន្តែភាគីទាំងពីរបានបដិសេធមិនផ្ដល់ការឆ្លើយតបចំពោះរឿងនេះនោះទេ។
«ការសម្រេចចិត្តថ្មីៗនេះរបស់តុលាការគឺជារឿងមិនប្រាកដប្រជា។ នេះគឺជាក្បួនច្បាប់ដែលកំពុងតែដំណើរការ ពួកយើងនៅឆ្ងាយពីការដោះស្រាយបញ្ហាចុងក្រោយណាមួយ។ Angelina ជឿថាលោកស្រីនិងកូនៗត្រូវបានបដិសេធការពិចារណាក្ដីប្រកបដោយយុត្តិធម៌ ហើយលោកស្រីកំពុងតែបន្តស្វែងរកផ្លូវដ៏ល្អបំផុតសម្រាប់គុណភាពជីវិតរបស់ក្មេងៗ» ប្រភពស្និទ្ធស្នាលនឹង Jolie ថ្លែងប្រាប់ CNN។
«Jolie ធ្លាប់បានលើកឡើងនៅក្នុងបទសម្ភាសជាមួយនឹងទស្សនាវដ្ដី Vogue ថាខ្លួនសម្រេចចិត្តបែកពី Brad Pitt គឺដើម្បីការរស់នៅមួយដ៏ល្អនិងគុណភាពជីវិតរបស់កូនៗខ្លួន»។
គូស្នេហ៍តារាល្បីនិងមានឥទ្ធិពលបំផុតមួយរបស់ Hollywood បានបែកបាក់និងចែកផ្លូវគ្នាកាលពីឆ្នាំ២០០៦ អ្នកទាំងពីរលែងជាគូស្វាមីភរិយាតាមផ្លូវច្បាប់នឹងគ្នាទៀតហើយ ប៉ុន្តែសេចក្ដីសម្រេចរឿងលែងលះរបស់អ្នកទាំងពីរមិនទាន់ត្រូវបានតុលការសម្រេចជាធរមាននៅឡើយទេ៕
