ភ្នំពេញ​ ៖ ភ្លៀងធ្លាក់មួយ​មេលាយឡំខ្យល់​កន្ត្រាក់បក់បោកយ៉ាងខ្លាំងបណ្ដាលអោយប៉ើងបាក់ដំបូលឃ្លាំង សំយ៉ាបផ្ទះ នឹងស្លាកយីហោជាច្រើននៅតាមដងផ្លូវព្រៃសរងការខូចខាត។

កាលពីវេលា​ម៉ោង​ ប្រមាណ​៥ល្ងាច​ ថ្ងៃ​ទី​២៩ ខែ​មិថុនា ​ឆ្នាំ​២០២២​ ស្ថិតនៅតាមផ្លូវបណ្ដោយផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ ភ្លៀងមួយមេលាយឡំខ្យល់កន្រ្ទាក់បក់បោកយ៉ាងខ្លាំងធ្វើអោយដំបូលឃ្លា ដែលទើបសាងសង់រួចប៉ើងបាក់រលំរងការខូចខាត មិនតែប៉ុណ្ណោះសំយ៉ាបផ្ទះនឹងស្លាកយីហោជាច្រើនទៀតនៅផ្លូវព្រៃសក៏បានបាក់រលំរងការខូចខាតផងដែរ៕

អត្ថបទ៖ សាវី

Share.