កម្លាំងសមត្ថកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ឃុំគោកព្រីងស្រុកស្វាយជ្រំបានចុះឃាត់ខ្លួន អ្នកមានវិជ្ជមានវីរុស កូវីដ-១៩ម្នាក់ ដែលរត់គេច ពីតំបន់រោងចក្រយូលី ក្នុងគោលបំណងមកផ្ទះនៅក្នុងស្រុកស្វាយជ្រំខេត្តស្វាយរៀង។

ប្រភពពីអាជ្ញាធរបានឲ្យដឹងថា ការឃាត់ខ្លួននេះបានធ្វើឡើង នៅភូមិអង្គប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ នាវេលាម៉ោង ៤និង៩នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ជាក់ជូនថា​ រោងចក្រយូលីនេះស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង១ក្នុងក្រុងបាវិតជាទីដែលកាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយថា មានកម្មករជាច្រើនរយនាក់បានផ្អើលរត់ចេញពីរោងចក្រដោយសារតែបារម្ភអំពីការឆ្លងជំងឺកូវីដ១៩៕

Share.