ភ្នំពេញ៖ បុរសជនជាតិម្នាក់ បេីករថយន្តសេរីទំនេីបមួយគ្រឿងបុកជាមួយ កង់បីឥណ្ឌា បណ្ដាលឱ្យក្រឡាប់ផ្ងាជេីង រងរបួសស្រាលម្នាក់ នៅវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ស្ងិតនៅផ្លូវ៥១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៍មានពីទីតាំងកន្លែងកេីតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញបុរសជនជាតិចិនម្នាក់ បេីករថយន្តមួយគ្រឿងម៉ាក Lexus V8 ពណ៏ទឹកប្រាក់មួយគ្រឿង ដែរមានពាក់ស្លាកលេខ ភ្នំពេញ 2F-5666 ដែរបេីកបរទិសដៅពីកេីត ទៅលិច ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ក៏ស្រាប់តែទៅបុក និង កង់បីឥណ្ឌាមួយគ្រឿងដែរបេីកបរទិសដៅពីត្បូងទៅជេីង ពាក់ស្លាកលេខ ភ្នំពេញ 1KI- 4883 បណ្តាលឱ្យក្រឡាប់ផ្ងាជេីង រងរបួសអ្នកបេីកបរ។

ក្រោយកេីតហេតុដោយមានការចរចារត្រូវគ្នា ដោយភាគីខាងរថយន្ត បានយល់ព្រមសងទៅកាន់ខាង កង់បីឥណ្ឌា នៅទឹកប្រាក់ចំនួន 500$ ដេីម្បីបញ្ចប់រឿង៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.