មុនចេញដំណើរទៅកាន់ប្រទេសបារ៉ែន ក្រុមជម្រើសជាតិកម្ពុជា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានជួបសំណេះសំណាល និងជូនពរកីឡាករ ព្រមទាំងគណៈប្រតិភូក្រុមជម្រើសជាតិកម្ពុជា។ នៅពេលនោះដែរប្រធានសហព័ន្ធបានថ្លែងលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជា មុនបំពេញបេសកកម្មក្នុងប្រកួតវគ្គជម្រុះជុំទី២ នៃពូល C ពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ប្រចាំទ្វីបអាស៊ី។






