នាយកប្រតិបត្តរោងកុនម្នាក់នៅក្នុងប្រទេសថៃ បានអះអាងថា ជិត 80 ភាគរយនៃសំបុត្រកុនសម្រាប់ការប្រកួត Manchester United-Liverpool នាពេលខាងមុខនៅទីក្រុងបាងកកត្រូវបានកក់ទុករួចហើយ សរុបប្រហែលជាង 30,000 កៅអីមាននៅក្នុងរោងកុនចំនួន 47 ទូទាំងប្រទេសថៃ ដែលមានទំហំទឹកប្រាក់ជាង ៧៩​ម៉ឺន​ដុល្លារ។

“ការប្រកួត Bangkok Century Cup 2022” គ្រោងនឹងធ្វើឡើងនៅថ្ងៃទី 12 ខែកក្កដា នៅកីឡដ្ឋាន Rajamangala ដែលអាចផ្ទុកមនុស្សបានត្រឹមតែ 59,000 នាក់ប៉ុណ្ណោះ នៅពេលដែលមានមនុស្សជាច្រើនដែលចង់ទស្សនាការប្រកួតនេះ តែមិនអាចទិញសំបុត្រតម្លៃខ្ពស់នៅកីឡដ្ឋានបានទេ។ ដូច្នេះហើយ រោងភាពយន្ដនៅក្នុងប្រទេសថៃបានសម្រេចផ្អាកការបញ្ចាំងភាពយន្ត ហើយគ្រោងនឹងចាក់ផ្សាយការប្រកួត រួមទាំងការប្រគុំតន្ត្រីរបស់ Jackson Wang ផ្ទាល់ទូទាំង ៤៧ រោងកុនក្នុងប្រទេសថៃ។

ដោយឡែកសំបុត្រកុនមានពីរប្រភេទផ្សេងគ្នា ដោយតម្លៃសំបុត្រសម្រាប់តែទស្សនាការប្រកួតគឺ 500 បាត និងសំបុត្របូករួមសម្រាប់ការប្រគុំតន្ត្រី Jackson Wang មុនការប្រកួតមានតម្លៃ 900 បាត។ កន្លងមកនេះ SF Cinema ដែលរោងភាពយន្តធំមួយនៅប្រទេសថៃក៏ធ្លាប់បានចាក់បញ្ចាំងកម្មវិធី “Pull-Up” Mark Tuan Fan Meeting នៅប្រទេសថៃដែលមានអ្នកគាំទ្រ GOT7 មកទិញសំបុត្រតម្រង់ជួរ។

សូមទស្សនាវីដេអូ Top News៖

Share.