ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យបានប្រកាសជាផ្លូវការក្នុងការនាំយកកីឡាករខ្សែបម្រើស្លាប សុខ បញ្ញា និងកីឡាករខ្សែការពារ ណុប សុផានុ ពីក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមលក្ខខណ្ឌខ្ចីជើង សម្រាប់ជើងទី២ រដូវកាលឆ្នាំ២០២២នេះ។

សេចក្តីប្រកាសនេះធ្វើឡើងក្រោយគិរីវង់ អនុញ្ញាតឲ្យខ្សែបម្រើស្លាប OJ Porteria​ កូនកាត់ហ្វីលីពីន-អាមេរិក ចាកចេញដោយសាររូបគេជាប់បំពេញកាតព្វកិច្ចគ្រួសារ និងកាតព្វកិច្ចជាឪពុក។

ក្រៅពីក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏បានចេញមកបញ្ជាក់ថាកីឡាករ Valerii Hryshyn មានបញ្ហារបួសជង្គង់ក្នុងកំឡុងការប្រកួត AFC CUP 2022 ជាមួយក្រុម Viettel FC នៅប្រទេសវៀតណាម ដែលតម្រូវឲ្យរូបគេធ្វើការវះកាត់ និងខកខានពីទីលានក្នុងរយៈពេលពី ២ទៅ ៣ខែ៕

Share.

Leave A Reply