ជាលើកដំបូងរបស់ប្រទេសថៃ ដែល Netflix បានរៀបចំបង្ហាញភាពយន្តតាមបែបទំរង់ថ្មីដ៏អស្ចារ្យជាមួយនឹងការបង្ហាញភាពយន្តខ្មោច Ghost LAB «ហែកច្បាប់សាកល្បងខ្មោច» ជាភាពយន្តរួមសហការគ្នាផលិតរវាង Netflix និង GDH។
យោងតាមសារព័ត៌មាន Thaipost បរិយាកាស GHOST LAB Virtual Premiere ឬការដើរលើកំរាលព្រំក្រហមបែបសិប្បនិម្មិត ដោយឱ្យតារាល្បីចូលរួមដើរលើព្រំនៅតាមផ្ទះរៀងៗខ្លួនជាច្រើននាក់ដើម្បីបញ្ជៀសការជួបជុំក្នុងបរិបទកូវីដ-១៩ ។ ការចូលរួមដើរលើកំរាលព្រំក៏ ញ៉ាំងបរិយាកាសផ្សាយផ្ទាល់លើ Facebook និង Youtube ឱ្យកាន់តែមានភាពគគ្រឹកគគ្រេងថែមទៀតផងដែរ។

បន្ទាប់មកទៀតតួអង្គសំខាន់ទាំង៣ រួមនឹងអ្នកដឹកនាំក៏បានចូលរួមជជែកពាក់ព័ន្ធនឹងភាពយន្តខ្មោចតាមបែបវិទ្យាសាស្ត្រ GHOST LAB ដែលជាភាពយន្តខ្មោចដំបូងដែល GDH ផលិតឱ្យ Netflix Film ដោយក្នុងកិច្ចសន្ទនានេះក៏មាននិយាយពាក់ព័ន្ធនឹងការផលិតភាពយន្តបែបរំជួលព្រលឹង និងការរួមការងារលើកដំបូងជាមួយនឹង Netflix ជាលើកដំបូង៕
