៣៤​ប្រកួត​មក​នេះ ក្នុង​ចំណោម៩សប្ដាហ៍​ពានរង្វាន់ Cambodian Premier League 2022 បាន​​រក​ឃើញ​កីឡាករ​​ជាច្រើន​ ទទួល​បាន​ងារ​​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត (Man Of The Match) ស្រប​ពេល​កីឡាករ​៤រូប ធ្លាប់​ឈ្នះ​៣លើក​ម្នាក់​ឯង​មុន​គេ។

កីឡាករ​ដែល​ឈ្នះ​បាន​ម្នាក់​៣លើក​នោះ​មាន​កីឡាករ Lee Jae-Gun (កូរ៉េខាងត្បូង) របស់​វិសាខា, សុះ ស៊ូហាណា របស់ណាហ្គាវើលដ៍, Gabriel Silva (ប្រេស៊ីល) របស់អង្គរថាយហ្គឺរ និង Takumu Nishihara (ជប៉ុន) របស់ Tiffy Army FC។

ក្រៅពីនេះក៏មានកីឡាករដែលឈ្នះបានម្នាក់២លើកចំនួន៤រូបផងដែរដូចជា Emmanuel Mbarga (កាមេរ៉ូន) ព្រះខ័នរាជស្វាយរៀង, ម៉ាត់ ណូរ៉ុន របស់​បឹងកេត, Marcus Haber (កាណាដា) ព្រះខ័នរាជស្វាយរៀង និង មិនរតន: របស់ព្រះខ័នរាជស្វាយរៀង៕

Share.