អតីតនាយករដ្ឋមន្ត្រីវ័យ៦៧ឆ្នាំបាននរៀបការជាមួយនឹង DJ វិទ្យុ Akie ដែលជាកូនស្រីក្នុងត្រកូលអ្នកជំនួញមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់កាលពីឆ្នាំ១៩៨៧។

ថ្វីត្បិតតែលោកលើកទឹកចិត្តនិងជំរុញឲ្យពលរដ្ឋជប៉ុនបង្កើនអត្រាកំណើតឬមានកូនច្រើនក្នុងគ្រួសារប៉ុន្តែលោកនិងភរិយាបែរជាមិនមានកូនទៅវិញ។ នៅក្នុងបទសម្ភាសមួយជាមួយនឹងទស្សនាវដ្ដី Bungei Shunju លោកជំទាវ Akie Abe ដែលបច្ចុប្បន្នមានវ័យ ៦០ឆ្នាំធ្លាប់បានរំលឹកពីជីវិតរស់នៅក្រោមសម្ពាធដោយសារគ្មានកូនក្នុងនាមជាភរិយាអ្នកនយោបាយ។

លោកជំទាវពោលថា: «មែនទែនទៅ ក្នុងនាមជាភរិយាអ្នកនយោបាយ ខ្ញុំរស់នៅក្រោមសម្ពាធជាច្រើនក្នុងនោះរួមទាំងសម្ពាធមកពីមនុស្សក្នុងបក្សរបស់គាត់ផងដែរ។»អ្នកទាំងពីរបានព្យាយាមស្វែងរកវេជ្ជសាស្ត្រជំនួយប៉ុន្តែជាលទ្ធផលនៅតែមិនអាចទទួលបានជោគជ័យ៕

ប្រភព៖ HITC

Share.