កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា បានឈ្នះមេដាយមាសលើវិញ្ញាសា២នាក់ទល់២នាក់ នៃការប្រកួតកីឡាពិភពលោក The World Games 2022 នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក បន្ទាប់ពីយកឈ្នះកីឡាការិនីបារាំង Nadege BAUSSIAN និង Caroline Marie BOURRIAUD ដោយលទ្ធផល ៧ទល់នឹង៥ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ (ពេលវេលានៅកម្ពុជា)។

លទ្ធផលការប្រកួតជុំទី១ វិញ្ញាសា២នាក់ទល់២នាក់៖
ក្រុមពណ៌ក្រហម (Red team)
– បារាំង ១៣-១ កាណាដា
-កម្ពុជា ១៣-៥ ដាណឺម៉ាក

ក្រុមពណ៌ស (White team)
– ថៃ ១៣-៥ អាមេរិក
– អាល្លឺម៉ង់ ១៣-៣ បែលហ្សិក

លទ្ធផលការប្រកួតជុំទី២ វិញ្ញាសា២នាក់ទល់២នាក់៖
– កម្ពុជា ៧-៩ បារាំង
– កាណាដា ១-១៣ ដាណឺម៉ាក
– ថៃ ១៣-០ អាល្លឺម៉ង់
– សហរដ្ឋអាមេរិក ១៣-០ បែលហ្សិក

លទ្ធផលការប្រកួតជុំទី៣ វិញ្ញាសា២នាក់ទល់២នាក់៖
– កម្ពុជា ១៣-៤ ដាណឺម៉ាក
– សហរដ្ឋអាមេរិក ១-១៣ អាល្លឺម៉ង់

ចំពោះលទ្ធផលវគ្គពាក់កណ្តលផ្តាច់ព្រ័ត្រ៖
– កម្ពុជា ១២-១០ ថៃ
– បារាំង ១៣-៣ អាល្លឺម៉ង់៕


Share.