ការប្រកួតពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ ក្នុងជំនួបរវាងក្រុមបាល់ទាត់អង្គរថាយហ្គឺរ ទល់នឹងបឹងកេត ដែលបញ្ចប់លទ្ធផល ០-០ នៅកីឡដ្ឋាន​ហនុមាន មានអ្នកចូលរួមទស្សនាផ្ទាល់ច្រើនជាងគេគិតត្រឹមសប្តាហ៍ទី១១នេះសរុប ៤៨៥៧នាក់។

ក្នុងនោះលោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានបង្ហាញការកោតសរសើរ និងអរគុណដល់អ្នកគាំទ្រនៅខេត្តសៀមរាប ដែលសាងកំណត់ត្រាថ្មីក្នុងនាមជាក្រុមមានអ្នកចូលទស្សនាច្រើនជាងនៅរដូវកាលនេះ។

លោក Akihiro ក៏បន្តស្នើរសុំឲ្យអ្នកគាំទ្រចូលទស្សនាឲ្យបាន ៥០០០នាក់ សម្រាប់ការប្រកួតរវាង អង្គរថាយហ្គឺរ ទល់នឹង ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីបង្ហាញថាសៀមរាបជាខេត្តគម្រូ៕

Share.