នៅយប់ថ្ងៃទី១៩ ខែកក្កដា ក្លិបបាល់ទាត់វិសាខា​ ប្រកាសនាំចូលខ្សែការពារស្លាប Aod Hala កូនកាត់ខ្មែរ-ថៃ ត្រៀមជួបបឹងកេត នៅថ្ងៃសៅរ៍ ទី២៣ ត្រូវនឹងសប្តាហ៍ទី១២ ជុំទី២ នៃលីគកំពូលកម្ពុជា។

កីឡាករវ័យ២២ឆ្នាំរូបនេះ មានឪពុកជាជនជាតិថៃ និងម្តាយជាជនជាតិខ្មែរ ខណៈរូបគេបានសិក្សា និងហ្វឹកហាត់បាល់ទាត់នៅខេត្តខនកែន ប្រទេសថៃ ជាមួយក្រុម Khon Kaen FC តាំងពីឈុតយុវជនមកម្លេះ រហូតដល់ឈុតធំ។

នៅរដូវកាល២០២១-២២ Aod Hala បង្ហាញខ្លួនបានចំនួន២លើក និងស៊ុតបញ្ចូលទី១គ្រាប់ ឲ្យក្លិបបាល់ទាត់ Khon Kaen FC សមាជិកលីគលំដាប់ទី២ របស់ប្រទេសថៃ ក្នុងនាមជាខ្សែការពារស្លាបឆ្វេង។ ខណ:មូលហេតុនៃការបង្ហាញខ្លួនបានតិចគឺដោយសារតែបញ្ហារបួស់ជង្គង់ ACL៕

Share.