លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អ្នកនាំពាក្យរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា បានបញ្ជាក់ពីមូលហេតុនៃផ្លាស់ប្តូរប្រធានសហព័ន្ធ នៅក្នុងមហាសន្និបាតវិសាមញ្ញអាណត្តិទី៧ និងការបោះឆ្នោតប្រធាននិងសមាជិកគណៈកម្មាធិការប្រតិបត្តិ ឆ្នាំ២០២១-២០២៥ របស់សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា នារសៀលថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២។