ថ្នាក់ដឹកនាំ​របស់​សមាគម​បាល់ទះ​វិសាខា មួយ​រូប​បាន​ប្រាប់​មក​កាន់​សារព័ត៌មាន​ត្រយង នៅ​ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះ ក្លិប​បានប្រកាសចែកផ្លូវជាមួយកីឡាករចំនួន៤រូប ក្រោយត្រៀមរៀបចំកំណែទម្រង់ថ្មី ​ជា​ពិសេស​គឺ​ផ្តោត​លើ​គុណផល​ដែល​កីឡាករ​ជា​សមាជិក​សម្រេច​បាន​នាពេល​កន្លង​មក​ទាំង​ការ​ហ្វឹកហាត់ ការ​ប្រកួត​ជា​ក្រុម​កន្លង​មក។

កីឡាករចំនួន៤រូបមានដូចជា ១) ភុំ ចាន់តុលា ២) សៅ តាន ៣) មី សុផណ្ណា ៤) រស់ ពិសិដ្ឋ។ យ៉ាងណាក្តីតំណាង​ក្លិប​បាន​ជូនពរ​ឱ្យ​កីឡាករ​ទាំង​៤ ជោគជ័យ​ក្នុង​​អាជីពថ្មី នាពេល​ខាង​មុខ​ផង​ដែរ។

ភុំ ចាន់តុលា
សៅ តាន
រស់ ពិសិដ្ឋ
មី សុផណ្ណា
Share.