ព្រៃនប់៖ យុវជន២នាក់ កំពុងដេញវាយសិស្សាសាលា ចាំពេលសមត្ថកិច្ចចុះល្បាតនៅចំណុចខាងលើឃើញ ក៏ឃាត់ខ្លួនសួរនាំ ទើបដឹងថា ជាមុខសញ្ញាចោរឆក់ដែលសមត្ថកិច្ចកំពុងតាមចាប់។

ករណីនេះស្ថិតនៅ ចំណុចក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២។


ជនសង្ស័យទាំអពីរ០២នាក់ ទី១មានឈ្មោះ សឿន សុខណន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។និងទី២.ឈ្មោះ ឆេន ឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឃាត់ខ្លួនខណៈពេលកម្លាំងប៉ុស្តិ៍កំពុងល្បាត ហើយក៏ប្រទះឃើញជន សង្ស័យខាងលើ ។

ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា កន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាព ឆក់ខ្សែករនៅក្នុងមូលដ្ឋានស្រុកព្រៃនប់ បានចំនួន០៤ លើកមកហើយ។


តាមសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់ គឺជាមុខសញ្ញាដែលសមត្ថកិច្ចតាមស្វែងរកចាប់ខ្លួន តាំងពីពេលដែលពួកគេបានធ្វើសកម្មភាពឆក់រួចភ្លាមៗមកម្ល៉េះ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ រួមជាមួយវត្ថុតាងម៉ូតូ ០១គ្រឿង និងទូរសព្ទ័ចំនួន០២គ្រឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តនិតិវិធី៕

អត្ថបទ៖ ក្រុងព្រះសីហនុ

Share.