យោងការបញ្ជាក់របស់ សមាគមកីឡា​បាល់ទះ​នគរបាលខេត្តតាកែវ បានឲ្យដឹងថា៖«ក្លិបកីឡាបាល់ទះខេត្តតាកែវ ត្រៀមបេសកកម្មថ្មី ដោយធ្វើដំណើរឆ្ពោះទៅប្រទេសវៀតណាម ដើម្បី​ចូលរួមការប្រកួតពាន​រង្វាន់​កីឡាបាល់ទះមិត្តភាព ឆ្នាំ២០២២»។

ការប្រកួតនឹងចាប់ផ្តើមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងចូវដុក ខេត្តអានយ៉ាង ប្រទេសវៀតណាម ខណ:ការប្រកួតក៏មានការឡាយផ្ទាល់នៅលើផេក«សមាគមកីឡានគរបាលខេត្តតាកែវ»ផងដែរ។

គួរដឹងថានៅ​ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ ២០២២ ​ក្រុមបាល់ទះសមាគមកីឡាបាល់ទះខេត្តតាកែវ ទទួលបានចំណាត់​ថ្នាក់​លេខ៤ បន្ទាប់ពីចាញ់ សៀមរាប ៣​សិត ទល់នឹង​២​សិត (២៥-២០,២៤-២៦,​២៥-២២,២៤-២៦,​១៣-១៥) វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្ត៕

Share.