ក្រុមបាល់ទះនារីជម្រើសជាតិអាមេរិកនិងទួរគី កំពុងឈរកំពូលតារាងបណ្ដោះអាសន្នក្នុងពានរង្វាន់បាល់ទះអន្តរជាតិ 2021 FIVB Volleyball Women’s Nations Leagueដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ នៅទីក្រុង Rimini ប្រទេសអ៊ីតាលី ក្រោយរកបានជ័យជម្នះ៤លើកជាប់ៗគ្នា។
ពានរង្វាន់2021 FIVB Volleyball Women’s Nations League មានក្រុមចូលរួមចំនួន១៦ក្រុមមកពី៤ទ្វីប រៀបចំពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដោយក្រុមទាំងអស់ត្រូវប្រកួតវិលជុំចំនួន១០ប្រកួតរៀងៗខ្លួន ហើយក្រុមដែលមានចំណាត់ថ្នាក់ល្អចំនួន៤ក្រុមឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ យកជើងឯក៕


