នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ត្រូវបើកទ្វារកីឡដ្ឋានហនុមាន ទទួលស្វារគមន៍ ជើងខ្លាំងព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង៣:៤៥នាទី នៅទឹកដីសៀមរាប ពានរង្វាន់ ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ សប្តាហ៍ទី១៣។

រឿងរ៉ាវចំនួន២ដែលក្លិបបាល់ទាត់អង្គរថាយហ្គឺរត្រូវធ្វើរសៀលនេះគឺ៖
១. បញ្ឃប់ភាពមិនដែលចាញ់សោះរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor នៅលីគកំពូលកម្ពុជារដូវកាល ២០២២។
២. បំបែកកំណត់ត្រាអ្នកគាំទ្រ ៥០០០នាក់ ដែលជាក្តីស្រមៃរបស់លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ នៅលើទឹកដីសៀមរាប៕

Share.