ក្រុមបាល់បោះរទេះនារីកម្ពុជា ៣ទល់៣ ដណ្តើមបានមេដាយមាសនារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅពហុកីឡដ្ឋាន Stadion Manahan ស្ថិតក្នុងទីក្រុងសូឡូ ខេត្តស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុង​វគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះក្រុមនារីថៃ ដោយលទ្ធផល ៧-៥។

ក្រុមបាល់បោះពិការជិះរទេះនារីកម្ពុជា ប្រកួតវិលជុំសន្សំពិន្ទុឈ្នះទាំង៣ប្រកួត៖
– ឈ្នះ ឡាវ ដោយលទ្ធផល ១១-៥
– ឈ្នះ ថៃ ដោយលទ្ធផលបន្ថែមម៉ោង ៩-៨ ក្រោយស្មើគ្នា ៧-៧
– ឈ្នះ ហ្វីលីពីន ដោយលទ្ធផល ១៨-០។

វគ្គផ្ដាច់ព្រ័ត្រ៖
– ឈ្នះ ថៃ ដោយលទ្ធផល ៧-៥ ក្រោយប្រកួតស្មើគ្នា ៥-៥ ក្នុងរយៈពេល ១០នាទីពេញ ទើបឈានទៅបន្ថែមម៉ោង ជាការប្រកួតដែលកំណត់ថាក្រុមណារកបាន ២គ្រាប់នឹងទទួលបានជ័យជម្នះ។ ទីបំផុត ក្រុមនារីកម្ពុជា បានរក ២គ្រាប់មុនដាច់តែម្ដង៕

Share.