ទីបំផុត​ពានរង្វាន់ UEFA Women’s EURO England 2022 បានរក​ឃើញ​ម្ចាស់ជើងឯក ក្រោយក្រុមតោកំណាចអង់គ្លេស យកឈ្នះក្រុមឥន្ទ្រីដែក ក្នុងលទ្ធផល ២-១ នារាត្រីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅកីឡដ្ឋាន Wembley។

លទ្ធផល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​៖
– អង់គ្លេស ៤-០ ស៊ុយអែត
– អាល្លឺម៉ង់ ២-១ បារាំង។

លទ្ធផលវគ្គផ្តាច់ព្រ័ត្រ៖
– អង់គ្លេស ២-១ អាល្លឺម៉ង់

គួរដឹងថាពានរង្វាន់ UEFA Women’s Euro បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៨២ ហើយ​ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ឈ្នះច្រើនជាងគេសរុប៨លើក តាមពីក្រោយដោយ ន័រវេស ចំនួន២លើក ខណ: ស៊ុយអែត និង ហូឡង់ បាន១លើកដូចគ្នា ខណ: អង់គ្លេស ក៏ឈ្នះម្តងដូចគ្នា៕

Share.