អ្នកចាំទីក្រុមជម្រើសជាតិនារីកម្ពុជា គឺកីឡាការនី ជា សម្ភស្ស (Chea Sompors) បានផ្លាស់ប្តូរស្ទើរទាំងស្រុង សឹងមើលមិនស្គាល់ ក្នុងកម្មវិធីដើរម៉ូត Phnom Penh International Fashion Week វគ្គ Model Casting Break The Rules «ក្នុងសម្លៀកបំពាក់ឈុតខ្មៅ»។

គួរដឹងថាកម្មវិធីដើរម៉ូត Phnom Penh International Fashion Week ឈរនៅលើវិស័យ​ Fashion Show គឺធ្វើឡើងកាលពីថ្ងៃទី​៣០ ខែកក្កដា​ ឆ្នាំ២០២២ នៅអគារ​ FLATIRON BY MERIDIAN ដើម្បីជ្រើសរើស​ម៉ូឌែល ៦០រូប គ្រប់ទម្រង់ដោយមិនកំណត់​ រូបរាង​ កម្ពស់​ និងភេទ​ ​​(បុរស, នារី, ភេទទី៣ និងកុមារ)។

កីឡាការនី ជា សម្ភស្ស សមាជិករបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បានជួយក្រុមជម្រើសជាតិកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៦ នៅក្នុងពានរង្វាន់ AFF Women’s Championship 2022 ដែលប្រទេសហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះ ក្រោយឆ្លងកាត់៤ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់២ មាន៤ពិន្ទុ៕

Share.