យោង​តាម​គេហទំព័រ​ MGRonline ក្រោយ​តារា​សម្ដែង​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​កញ្ញា​ Jakjaan akhamsiri និង​គូស្នេហ៍​បាន​ចូល​ទៅ​ដាក់​ពាក្យ​ប្ដឹង​អតីត​អ្នក​ចាត់​ការ​ទូទៅ​ ជាមួយ​នឹង​ Nok Usanee កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មីនា​កន្លង​មក​ ករណី​ប្រមាថ​មើល​ងាយ​​តាម​រយៈ​ការ​ឃោសនា​ផ្សព្វផ្សាយ​បង្កើត​រឿង​ពិភពលោក​ទីពីរ​របស់​គូស្នេហ៍​ Jakjaan រហូត​ធ្វើ​ឱ្យ​មាន​ការ​​ប៉ះពាល់​ដល់​ធុរកិច្ច​។

យ៉ាង​ណា​មិញ​នៅ​ថ្ងៃ​ទី​១​ ខែ​មិថុនា​ ម្សិលមិញ​នេះ​អតីត​អ្នក​ចាត់​ការ​របស់​ Jakjaan និង​ Nok Usanee ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ខ្លួន​បាន​ក្រោយ​ពី​បាន​គេច​ខ្លួន​នៅ​ខេត្ត​នគរ​រាជសីមា​ប្រទេស​ថៃ​នេះ​បើ​យោង​តាម​សំណេរ​លើ​ហ្វេសប៊ុក​របស់​មេធាវី​ Nida ដែល​ជា​អ្នក​ការ​ពារ​ក្ដី​ឱ្យ​ Jakjaan។

«ចាប់​អតីត​អ្នក​ចាត់​ការ​តារា​ព្រម​ជាមួយ​នឹង​មិត្ត​ភក្ដិ​ជិត​របស់​តារា​បាន​ហើយ​ បន្ទាប់​ពី​ពន្យារ​ពេល​ហើយ​ពន្យារ​ពេល​ទៀត​»។

https://www.instagram.com/p/CMz72CVrA0L/

ប្រភព​ពី​ខាង​ក្នុង​បាន​បង្ហើប​ឱ្យ​ដឹង​ថា​សមត្ថកិច្ច​បាន​ចេញ​លិខិត​ចំនួន​ពីរ​ដង​ តែ​អ្នក​ទាំង​ពីរ​មិន​ព្រម​ចូល​ខ្លួន​មក​តាម​ជួប​ ម្យ៉ាង​ដោយ​សារ​ស្ថានការណ៍​កូវីដ​-១៩​ ផង​ធ្វើ​ឱ្យ​សមត្ថកិច្ច​ចេះ​តែ​ពន្យារ​ពេល​សាកសួរ​ចំនួន​២​ដង​ ប៉ុន្តែ​សាមី​ខ្លួន​ទាំង​ពីរ​ខាង​លើ​មិន​ព្រម​អនុវត្ត​តាម​ រហូត​ដល់​សប្ដាហ៍​កន្លង​ទៅ សមត្ថកិច្ច​បាន​ចេញ​លិខិត​ចាប់​ខ្លួន​ និង​ចាប់​ខ្លួន​អ្នក​ទាំងពីរ​បាន​កាល​ពី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១​ខែ​មិថុនា​នេះ​តែ​ម្ដង​។

សូម​រំលឹក​ឡើង​វិញ​ថា ក្រោយ​ពី​ភាគី​ខាង​ប្រុស​បាន​រៀបចំ​ Surprise សុំ​រៀបការ​ Jakjaan និង​ ​ស្វាមី​​​ កាល​ពី​៤​ថ្ងៃ​មុន​ បាន​​រៀបការ​ជាមួយ​គ្នា​ហើយ​តាម​រយៈ​ការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ​ដោយ​សារ​មិន​អាច​រៀបចំ​កម្មវិធី​ធំ​​បាន​ខណៈ​ស្ថានការណ៍ Covid-19 នៅ​ប្រទេស​ថៃ​កំពុង​មាន​ការ​កើនឡើង​ជា​លំដាប់​។ ​​ប៉ុន្តែ​​មុន​នឹង​បាន​រៀប​ការ​អ្នក​ទាំង​ពីរ​បាន​ប្រឈម​នឹង​ព័ត៌មាន​អាស្រូវ​ ជា​​ដំណឹង​ចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​សាមី​ខ្លួន​ខាង​ប្រុស​ថា​ធ្លាប់​មាន​ភរិយា​រួច​ហើយ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​របស់​តារា​ស្រី​ល្បី​រូប​នេះ​យ៉ាង​ខ្លាំង​រហូត​ទាល់​តែ​ខាង​ប្រុស​បាន​ចេញ​មក​បកស្រាយ​និង​ទទួល​ស្គាល់​ថា​ខ្លួន​ធ្លាប់​មាន​ភរិយា​ពិត​ប្រាកដ​មែន​ប៉ុន្តែ​បាន​បែក​បាក់​គ្នា​ហើយ​ ថែម​ទាំង​មិន​មាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​អ្វី​នោះ​ទេ​។

https://www.instagram.com/p/CPagtSfF6Y6/

ក្រោយ​ពី​មាន​​អ្នក​សារព័ត៌មាន​ធ្វើ​ការ​ស្រាវជ្រាវ​​ដើម្បី​ផ្សព្វផ្សាយ​ ទើប​ដឹង​ថា​ដំណឹង​ទាំង​អស់​នេះ​គឺ​មិន​មែន​កើត​ចេញ​ពី​អតីត​ភរិយា​របស់​​គូស្នេហ៍​​ Jakjaan នោះ​ទេ​ តែ​កើត​ពី​អតីត​អ្នក​ចាត់​ការ​របស់​តារា​រូប​នេះ​ជាមួយ​នឹង​ Nok Usanee ដែល​ជា​អ្នក​ឆ្លើយឆ្លង​គ្នា​តាមរយៈ Chat និង​ មាន​ចេតនា​ទម្លាយ​ពាក្យ​សន្ទនា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ Jakjaan និង​​ស្វាមី​​ Hi-So មាន​មុខ​ជំនួញ​ធំ​ក្នុង​ដៃ​។

ផល​ប៉ះពាល់​នេះ​បាន​ធ្វើ​ឱ្យ​អតីត​តារា​សម្ដែង​របស់​ CH7 ដឹងដៃ​គូ​ស្នេហ៍​ខ្លួន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​ស្វែង​រក​យុត្តិធម៌​និង​ភាព​ស្អាតស្អំ​ ហើយ​ជា​លទ្ធផល​នៅ​ពេល​នេះ​អតីត​អ្នកចាត់ការ​របស់​កញ្ញា​និង​អតីត​មិត្ត​ស្និទ្ធស្នាល​របស់​កញ្ញា​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបសួរ​ពី​សមត្ថកិច្ច​នគរបាល៕​​

Telegram-Troryorng
Share.