ការប្រកួតជម្រើសជាតិជើងឯក កម្ពុជាលីគ២ ឆ្នាំ២០២២ រវាងសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ទល់នឹង សាលាកីឡាបាល់ទាត់ជាតិ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ត្រូវបានលើកពេល ទៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៣:៤៥នាទី នៅទីលានវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេមត់។

មូលហេតុដោយតែកីឡាករចំនួន០៨នាក់របស់មជ្ឍមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអាយុក្រុម១៦ឆ្នាំ ដែលត្រូវចូលរួមការប្រកួត AFF U-16 នៅប្រទេសឥណ្ឌូនេស៊ី ហេតុនេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងធ្វើការសម្របសម្រួលផ្លាស់ប្តូរកាលបរិច្ឆេទ៕

Share.