បន្ទាប់​ពី​ដឹង​ដំណឹង​អតីត​ភរិយា​ប្រកាស​ថា​កូនស្រី​ចិញ្ចឹម​ជនជាតិ​អេត្យូពី ត្រូវ​បាន​សកលវិទ្យាល័យ​ Spelman ទទួល​ឱ្យ​ចូល​សិក្សា​កាល​ពី​ថ្ងៃ​ទី​០១ ខែ​សីហា កន្លង​ទៅ​នោះ​ Brad Pitt បាន​ចេញ​មក​ផ្ដល់​សម្ភាសន៍​ថា​ «លោក​រំភើប​រហូត​ហូរ​ទឹក​ភ្នែក​»។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា Brad Pitt បាន​និយាយ​ក្នុង​បទ​សម្ភាសន៍មួយ​ខណៈ​លោក​កំពុង​តែ​ប្រូម៉ូត​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី​របស់​លោក​ «Bullet Train» ថាលោក​ពិត​ជា​រំភើប​ដែល​ទទួល​បាន​ដំណឹង​ថា​កូន​ស្រី​បាន​សិក្សា​នៅ​ក្នុង​សកលវិទ្យាល័យ​ល្បី​ ពិសេស​លោក​រីករាយ​ដែល​កូន​ស្រី​បាន​បំពេញ​អ្វី​ដែល​នាង​ស្រលាញ់។ «ខ្ញុំ​ពិត​ជា​មាន​មោទកភាពណាស់​សម្រាប់​កូន​ស្រី​របស់​ខ្ញុំ​។ នាង​គឺជា​មនុស្ស​ដែល​ឆ្លាត​បំផុត​។ Zahara ប្រាកដ​ជា​ធ្វើ​បាន​ល្អបំផុត​នៅ​ក្នុង​សកលវិទ្យាល័យ​ដែល​នាង​រៀន​។ នេះ​គឺជា​រឿង​ល្អ​ដែល​កូន​ៗ​អាច​រក​ឃើញ​ផ្លូវ​ ចំណូល​ចិត្ត និង​គោល​ដៅរបស់​ពួក​គេ​។ ពេល​វេលា​ដើរ​លឿន​ណាស់​។ កូនស្រី​ឆាប់​ធំ​មែន​។ ខ្ញុំ​រំភើប​រហូត​ស្រក់​ទឹក​ភ្នែក​»។

Zahara គឺជា​កូន​ស្រី​ចិញ្ចឹម​ដែល​អតីតម​គូស្នេហ៍​កម្រិត​ពិភពលោក Angelina Jolie និង Brad Pitt ទទួល​យក​មក​ចិញ្ចឹម​បីបាច់​ជា​កូន​ទៅ​តាម​ផ្លូវ​ច្បាប់​។ Zahara ត្រូវ​អ្នក​ទាំង​ពីរ​យក​មក​ចិញ្ចឹម​នៅ​ឆ្នាំ​២០០៥ ក្នុង​វ័យ​៦​ឆ្នាំ​។ នាងគឺជា​ក្មេង​កំព្រា​ជនជាតិ​អេត្យូពី ដែល​ឪពុក​ម្ដាយ​មានផ្ទុក​មេរោគ​អេដស៍​បាន​បោះ​បង់​ចោល​។ Zahara មាន​ចំណូល​ចិត្ត​ធ្វើ​ជា​អ្នក​រចនា​ម៉ូដ​គ្រឿង​អលង្ការ នាង​តែង​តែ​ចូលរួម​ក្នុង​កិច្ចការងារ​មនុស្ស​ធម៌ តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ពី​ម្ដាយ​របស់​នាង​គឺអ្នក​ស្រី Angelina Jolie៕

ប្រភព៖ Hollywood Reporter

Share.