ក្រោយពីមានប្រកាសតែងតាំងកញ្ញា អ៊ូ បញ្ញាសុកិត្យា គឺជានាយិកាប្រតិបត្ដិក្លិប ក្រុមបាល់ទាត់វិសាខា សមាជិកពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021បានបង្ហាញពីតួនាទីថ្មីរបស់បុគ្គលសំខាន់ៗក្នុងក្រុមដើម្បីប្រតិបត្តិការងារចាប់ពីពេលនេះទៅមុខទៀត។
បើតាមការបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការរបស់ក្លិប និងឈុតយុវជននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ថា៖
១.លោក ហុក សុចិត្រា គឺជាអគ្គលេខាធិការ និងជានាយកបច្ចេកទេស
២.លោក DE CARNYS, GREGOIRE MATTHEW SINCLAIR គឺជាគ្រូជំនួយក្រុមធំ និងជាប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍយុវជនថ្នាល
៣.លោក ឡុង ឬទ្ធា គឺជាគ្រូបង្គោលក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ
៤.លោក ភោគ គឹមសៀក គឺជាគ្រូបង្គោលក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ




