នៅពេលថ្មីៗនេះ គេហទំព័រព័ត៌មានបរទេសមួយបានសម្ភាសន៍លោក Damian Oliver ដែលជាតារាភាពយន្តស្រើបស្រាល ឬ AV ដ៏មានឈ្មោះនៅគេហទំព័រ Only Fans និងគេហទំព័រភាពយន្តអាសអាភាសជាច្រើនទៀត។ បុរសខ្លាំងរូបនេះគឺជាតារាល្បីមួយរូបក្នុងឧស្សាហកម្មភាពយន្ត ១៨ + របស់មនុស្សពេញវ័យដែលអាចរកចំណូលបានច្រើនជាងគេក្នុងរយៈដ៏ខ្លី។

តាមដឹង លោក Damian Oliver អតីតយុវជនឆ្នើមម្នាក់នេះគឺជាអតីតខ្សែប្រយុទ្ធក្លឹបបាល់ទាត់ Crystal Palace លោកត្រូវបានគេដកចេញពីការប្រកួតដោយសារតែមានរឿងជាប់ពន្ធនាគារ។ វាសនារបស់លោកបានធ្លាក់ដល់ចំណុចសូន្យ និងពិបាកប្រឈមជាមួយសង្គមនាពេលនោះ រហូតធ្វើឱ្យលោកបាត់បង់ការងារ។ Damian ងាកមករកការប្រឡូកចូលក្នុងវិស័យភាពយន្តអាសអាភាសទាំងនៅវ័យក្មេង បន្ទាប់ពីលោករងនូវភាពពាក្យប្រមាថជាច្រើន។ ពេលនោះហើយលោកបានកែប្រែវាសនា ពីក្មេងប្រុសធម្មតាមកជាតារាសិចដ៏ល្បីឈ្មោះ។

លោក Damian Oliver បានរំលឹកអតីតកាល ៤ឆ្នាំមុនថា លោកចូលប្រឡូកថតភាពយន្ត AV ដំបូង គឺទទួលរងនូវបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាច ហើយពេលនេះលោកចំណាយពេល 6 ម៉ោងនៃការថត ដោយហូរញើសកក្លាក់ និងហត់នឿយខ្លាំងមែន ត្រឹមតែទទួលកំរៃបានតែ 180 ដុល្លារតែប៉ុណ្ណោះ។ ឈុតដំបូងដែលលោកត្រូវសម្ដែង គឺត្រូវប្រឈមជាមួយអ្នកថតរូបម្នាក់បុរសជនជាតិអៀរឡង់ក្បាលទំពែក ដែលោកភ័យខ្លាំងណាស់នៅពេលដែលបុរសនេះចាប់ផ្ដើមប្រតិបត្តការចំពោះរូបលោក។

ក្រោយមក Oliver បានងាកប្រឡូកក្នុងវិស័យភាពយន្តនេះដោយខ្លួនឯង និងបានថតជាស្ត្រីជាច្រើននាក់ ដែលមកពីកន្លែងខុសគ្នាៗ និងជាតារារួមអាជីពផងដែរ។ Oliver ថែមទាំងបានបង្កើតឱ្យមានអ្នកគាំទ្រចំពោះរូបលោកយ៉ាងច្រើននៅលើ Only Fans ហើយលោកអាចធ្វើឱ្យលោកទាញចំណូលចេញពីពួកគេដែលចូលទស្សនាវីដេអូរបស់លោក។

បើទោះជាយ៉ាងណាក៏ដោយ Oliver បាននិយាយថា នៅពេលនេះលោកមានឈ្មោះល្បីឧស្សាហកម្ម AV ក៏ដោយ ក៏ប៉ុន្តែនេះមិនមែនជាក្ដីស្រម៉ៃពិតរបស់លោកនោះទេ។ មែនទែនទៅ លោកមានចង់ក្លាយជាកីឡាករដែលមានឈ្មោះល្បីទូទាំងពិភលោក និងមានអ្នកគាំទ្រច្រើន។

Share.