អ្នកចៃម៉ូដបែបសម័យទំនើបឈ្មោះល្បី អូលីវ៉ា គង់ បានយកថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ ដែលជាថ្ងៃពិសេសរបស់ខ្លួន មករៀបចំឡើងជាព្រឹត្តិការណនៃការលើកស្ទួយសម្លៀកបំពាក់បុរាណខ្មែរឱ្យឈ្មោះថា «រាត្រីនៃការចងចាំ»។

ព្រឹត្តិការណ៍នេះបានលើកបង្ហាញពីសម្លៀកបំពាក់បុរាណខ្មែរគ្រប់សម័យកាលទាំងអស់ ចាប់ពីសម័យបុរេប្រវត្តិ រហូតមកដល់សម័យបច្ចុប្បន្ននេះ។

គេចាប់អារម្មណ៍ថា ព្រឹត្តិការណ៍«រាត្រីនៃថ្ងៃចងចាំ» នេះ ជាមោកភាពមួយនៃសកម្មភាពលើកស្ទួយនូវទំនៀមទំលាប់ខ្មែរ និង វប្បធម៌ខ្មែរដ៏ល្អផូផង់ ឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ពីទម្រង់ពិតរបស់ខ្មែរ ហើយចូលរួមស្រឡាញ់ អភិរក្សកេរ្តិ៍តំណែលរបស់ដូនតាខ្មែរយើងនេះ។

ក្រៅពីបង្ហាញទម្រង់សម្លៀកបុរាណខ្មែរហើយនោះ អូលីវ៉ា គង់ ក៏បានរៀបចំកម្មវិធីពិសេសៗជាច្រើនទៀតដូចជា កម្មវិធីលាងជើងអ្នកមានគុណ ការដើរបង្ហាញម៉ូដដ៏អស្ចារ្យ ការរាំចម្រៀង ការសម្ដែងបែបសិល្បៈយុគមាសទស្សវតិ៍ ៦០ និងការពិសារអាហារខ្មែរ។

យ៉ាងណាមិញ តើមានមូលហេតុអ្វីធ្វើឱ្យលោក អូលីវ៉ា គង់ រៀបចំព្រឹត្តិការណ៍«រាត្រីនៃការចងចាំ» នេះឡើង សូមវីដេអូ Top News ៖

Share.