កុមារាអាយុត្រឹម១០ឆ្នាំមួយរូបបានធ្វើឱ្យគណៈកម្មការ American’s Got Talent ទាំង៤រូបមានការភ្ញាក់ផ្អើលចំពោះសមត្ថភាពសំឡេងដ៏ខ្លាំងនិងអស្ចារ្យរបស់គេ។
នៅក្នុង Channel YouTube ផ្លូវការរបស់កម្មវិធី American’s Got Talent បានបង្ហោះវីដេអូមួយកាលពីថ្ងៃម្សិលមិញ (២ មិថុនា) មានវីដេអូដ៏គួរឱ្យចាប់អារម្មណ៍មួយ ទទួលបានការគាំទ្រនិងទស្សនាយ៉ាងច្រើន។ វីដេអូនោះជាការបង្ហាញសមត្ថភាពច្រៀងរបស់កុមារា Peter Rosalita មានអាយុត្រឹម ១០ឆ្នាំ កើតនៅអារ៉ាប់អ៊ីមីរ៉េត ប៉ុន្តែជាជនជាតិហ្វីលីពីន។ កុមារា Peter បានធ្វើឱ្យគណៈកម្មការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែសមត្ថភាពច្រៀង ជាពិសេសសម្រែកខ្លាំងដូចជាសត្វតោ នៅក្នុងបទចម្រៀង «All By Myself» ដែលជាចម្រៀងដើមរបស់តារាចម្រៀងល្បី Celine Dion។

ទីបំផុតគណៈកម្មការទាំង៤នាក់ បានសម្រេចប្រគល់ «YES» ដល់កុមារារូបនេះ ឱ្យជាប់ក្នុងវគ្គ The Judges Audition ហើយអាចបន្តដំណើរទៅកាន់វគ្គប្រកួតប្រជែងបន្ទាប់ទៀត។
សូមទស្សនាវីដេអូបង្ហាញសមត្ថភាពច្រៀងដ៏អស្ចារ្យ របស់កុមារា Peter Rosalita ខាងក្រោមនេះ៖
