ម្ចាស់ជើងឯក Champions League ១៣សម័យកាល Real Madrid បានយកឈ្នះលើម្ចាស់ជើងឯក Europa League របស់អាល្លឺម៉ង់ Eintracht Frankfurt ក្នុងលទ្ធផល ២-០ កាលពីយប់ថ្ងៃទី១០ ខែសីហា លើកពាន UEFA Super Cup 2022។

ជ័យជម្នះខាងលើធ្វើឲ្យក្រុមអធិរាជស Real Madrid តាមទាន់ AC Milan របស់អុីតាលី និង Barca របស់អេស្ប៉ាញ ក្នុងនាមជាអ្នកឈ្នះពាន UEFA Super Cup ច្រើនជាងគេសរុប៥លើក។

២គ្រាប់របស់ Real Madrid ស៊ុតដោយខ្សែការពារ David Alaba នៅនាទី៣៧’ និងខ្សែប្រយុទ្ធ Karim Benzema នៅនាទី៦៥’ ខណ:ចប់ការប្រកួតខ្សែបម្រើការពារ Casemiro ជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួត៕

Share.