ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ (Hun Sen Cup 2022) ជើង​ឯក​ថ្នាក់​ជាតិ​បាន​រក​ឃើញ​ក្រុម​ឡើង​ដល់​វគ្គ​៨ក្រុម​បណ្តើរៗ​ហើយ​​ ដោយ​ក្នុង​នោះ​មាន​​ក្រុម​វិសាខា ណាហ្គាវើល បឹងកេត និងព្រះខ័នរាជស្វាយរៀង។

លទ្ធផល​ជើង​ទី២​វគ្គ​១៦​ក្រុម​ចុងក្រោយ​មាន៖
-បឹងកេត ៣-២ ISI (សរុប​ទាំង​២​ជើង​បឹងកេត ឈ្នះ​៥-២)
-ណាហ្គាវើល ០-០ អាស៊ីអឺរ៉ុប (សរុប​ទាំង​២ជើង​ណាហ្គាវើល ឈ្នះ​៤-០)
-វិសាខា ៣-២ សៀមរាប (សរុប​ទាំង​២​ជើង​វិសាខា ឈ្នះ​ ៩-២)
-ព្រះខ័នរាជស្វាយរៀង ៤-០ សូលទីឡូអង្គរ (សរុប​ទាំង​២​ជើង​វិសាខា ឈ្នះ​ ៥-០)។

យោងតាមលិខិតចុះផ្សាយដោយ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន ក្លិបបាល់ទាត់ វិសាខា ណាហ្គាវើល ​បឹងកេត និងព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមវគ្គ៨ក្រុមចុងក្រោយ៖
– ព្រះខ័នរាជស្វាយរៀង vs ក្រុមឈ្នះរវាង គីរីវង់សុខសែនជ័យ ឬ អគ្កិសនីកម្ពុជា
– វិសាខា vs ក្រុមឈ្នះរវាង នគរបាលជាតិ ឬ Tiffy Army FC
– បឹងកេត vs ក្រុមឈ្នះរវាង កោះកុង ឬ អង្គរថាយហ្គឺរ
– ណាហ្គាវើលដ៍ vs ក្រុមឈ្នះរវាង ព្រៃវែង ឬ ភ្នំពេញក្រោន។

វគ្គ៨ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ តទៅ៕

Share.