ខេត្តព្រះសីហនុ៖ នៅក្នុងក្រុងព្រះសីហនុបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាជារៀងរាល់ថ្ងៃបណ្ដាលអោយតំបន់មួយចំនួនទទួលរងជំនន់ទឹកភ្លៀងលិចលំនៅឋានប្រជាពលរដ្ឋជាពិសេសនៅក្នុងក្រុងនៃខេត្តព្រះសីហនុនាព្រឹកថ្ងៃទី ១១ខែសីហាឆ្នាំ ២០២២ នេះ។

ដូចនេះរដ្ឋបាលខេត្តព្រះសីហនុសូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីទទួលព័ត៌មានសេចក្តីជូនដំណឹងអំពីអាកាសធាតុរបស់ក្រសួងធនធានទឹកដែលតំបន់មាត់សមុទ្រទទួលរងភ្លៀងខ្យល់ព្យុះពីថ្ងៃទី ១០ដល់ថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២២ នេះ។


ទោះបីអាជ្ញាធរខេត្តបាននិងកំពុងយកចិត្តទុកដាក់ក្នុងការស្ដារអូរប្រឡាយបានធំទូលាយយ៉ាងណាក៏ដោយក៏ស្ថានការណ៍នៃការជន់លិចនៅតែបន្តតែទោះជាយ៉ាងណាការជន់លិចគឺក្នុងរយៈពេលខ្លីនៅពេលភ្លៀងរាំងទឹកស្រកទៅវិញបានលឿន៕


អត្ថបទ៖ ភ្នាក់ងារខេត្តព្រះសីហនុ

Share.