ងួន អ៊ឹងឆាយ អាយុ១១ឆ្នាំ កើតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១១ តួនាទីជា អ្នកចាំទីនៃឈុតយុវជនអាយុ ក្រោម១៣ឆ្នាំរបស់ ក្លិបបាល់ទាត់ សៀមរាប យូណាយធីត (Siem Reap United)។

ឆាយ ស្រលាញ់ការលេងបាល់ទាត់ ជាពិសេសចូលចិត្តការចាប់បាល់ ដូច្នេះហើយទើបធ្វើឱ្យរូបគេចង់ក្លាយជាអ្នកចាំទី។ ដោយមានឪពុកជាអ្នកស្នេហាវិស័យបាល់ទាត់ស្រាប់ និងការជម្រុញទឹកចិត្តពីគ្រួសារទាំងមូល ឆាយ ត្រូវបានចុចឈ្មោះឱ្យចូលមកហ្វឹកហាត់ក្នុងក្រុមអាយុក្រោម១៣ឆ្នាំកាលពីខែកក្កដាកន្លងទៅ។

សម្រាប់នាថ្ងៃអនាគតអ្នកចាំទីវ័យក្មេងរូបនេះ ចង់ក្លាយជាអ្នកចាំទីអាជីព និងជាប់ឈ្មោះលេងឱ្យក្រុមជម្រើសជាតិផងដែរ៕

Share.