ក្លិប​បាល់ទាត់ Lion City Sailors សមាជិក​ពានរង្វាន់​លីគ​ប្រទេស​សិង្ហបុរី ប្រកាសតែងតាំងគ្រូបង្វឹកថ្មីលោក Luka Lalić ជនជាតិស៊ែប៊ី វ័យត្រឹមតែ៣៥ឆ្នាំប៉ុណ្ណោះ ក្រោយចែកផ្លូវជាមួយលោក Kim Do-hoon គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង។

ស្ថិតនៅវ័យ៣៥ឆ្នាំ ប៉ុន្តែលោក Luka Lalić ធ្លាប់ជា៖
– ឆ្នាំ ២០០៨ គ្រូបង្វឹកស្ម័គ្រចិត្តរបស់ក្លិប FK Partizan នៅប្រទេសស៊ែប៊ី
– ឆ្នាំ ២០១១ គ្រូកាយសម្បទារបស់ក្លិប Balestier Khalsa FC នៅប្រទេសសិង្ហបុរី
– ឆ្នាំ ២០១៣ គ្រូជំនួយរបស់ក្លិប Woodlands Wellington FC នៅប្រទេសសិង្ហបុរី
– ឆ្នាំ ២០១៦ គ្រូបង្វឹកថ្នាលយុវជនរបស់ក្លិប Feyenoord របស់ប្រទេសហូឡង់
– ឆ្នាំ ២០២០ ជានាយកអភិវឌ្ឍយុវជនរបស់ក្លិប Lion City Sailors របស់ប្រទេសសិង្ហបុរី។

គួរដឹងថាក្លិបបាល់ទាត់ Lion City Sailors FC កាល​ពី​មុន​មាន​ឈ្មោះ​ថា Home United ប៉ុន្តែ​ក្រោយ​ពេល​មហាសេដ្ឋី Forrest Li សម្រេច​ចិត្ត​ទិញ​ភាគហ៊ុន​ក្លិប​នេះ​រួច​ក៏​ផ្លាស់ប្តូរ​ឈ្មោះ​តែ​ម្តង​ទៅ។ ក្រុម​នេះ​បាន​សម្រេច​ចិត្ត​នាំ​យក​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង Kim Do-Hoon ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់ AFC Champion League មក​ដឹកនាំ​ក្រុម ព្រម​ទាំង​នាំ​យក​កីឡាករ​ល្អៗ​ជា​ច្រើន​ចូលរួម​ក្រុម​ផង​ដែរ៕

Share.