ការប្រកួត BIG Match ប្រចាំសប្តាហ៍នៅក្នុងក្របខណ្ឌ English Premier League 2022/23 សប្តាហ៍ទី២ ដែលជាជំនួបជួបគ្នារវាងក្រុម Chelsea ទល់នឹង Tottenham Hotspur នៅកីឡដ្ឋាន Stamford Bridge ក្រោមក្រសែលភ្នែកអ្នកគាំទ្រ ៣៩,៩៤៦នាក់។

ក្រុមទាំងបញ្ចប់លទ្ធផលស្មើគ្នា ២-២ ពោលគឺគ្រាប់បាល់របស់ម្ចាស់ផ្ទះ Chelsea ស៊ុតដោយ Koulibaly នៅនាទី១៩’ និង Reece James នៅនាទី៧៧’ ខណ:ក្រុមភ្ញៀវស៊ុតដោយ Hojbjerg នាទី៦៨’ និង Harry Kane នៅនាទី៩០+៦’។

អំឡុងការប្រកួត លោក Thomas Tuchel និងលោក Antonio Conte បានប៉ះពាក្យសម្តីគ្នាទៅវិញទៅមក រហូតត្រូវលោកអាជ្ញាកណ្តាល Anthony Taylor ផ្តល់កាតលឿងម្នាក់១សន្លឹក និងក្រោយចប់ការប្រកួតគ្រូបង្ខឹកទាំង២ប៉ះគ្នាម្តងទៀតរហូតទទួលបានកាតក្រហម៕

Share.