ខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័នរាជស្វាយរៀង Marcus Warren Haber ឡើងទៅកាន់កាប់តំណែង Top Scorers សារជាថ្មីដោយមាន១៧គ្រាប់ ក្រោយរកបាន២គ្រាប់ក្នុងជ័យជម្នះដ៏លើសលប់ ១០-០ ទល់នឹងគិរីវង់សុខសែនជ័យ។

១០គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយខ្សែបម្រើ មិន រតនៈ ៤គ្រាប់, ខ្សែប្រយុទ្ធ Marcus Haber និងខ្សែបម្រើ គឹម សុខយុទ្ធ រកបាន២គ្រាប់ ខណៈខ្សែការពារ នី សុខរី និង សុក សំណាង បានម្នាក់១គ្រាប់។

ខាងក្រោមគឺបញ្ជី Top Scorers គិតត្រឹមសប្តាហ៍ទី១៥៖
– Marcus Haber ជនជាតិកាណាដា ១៧គ្រាប់
– Takumu Nishihara ជនជាតិជប៉ុន ១៦គ្រាប់
– Andres Nieto ជនជាតិកូឡុំប៊ី ៨គ្រាប់
– Gabriel Silva ជនជាតិប្រេស៊ីល ៨គ្រាប់។

គិតត្រឹមសប្តាហ៍ទី១៥ ព្រះខ័នរាជស្វាយរៀង ស្ថិតនៅកំពូលតារាង ក្រោយឆ្លងកាត់១៥ប្រកួត ឈ្នះ១២ ស្មើ២ និងចាញ់១លើក មាន៣៨ពិន្ទុ ខណ: វិសាខា ឈរលេខរៀងទី២ មាន២៨ពិន្ទុ និងលេខ៣ បឹងកេត មាន២៧ពិន្ទុ៕

Share.