ជំនួបរវាងក្លិបបាល់ទាត់អង្គរថាយហ្គឹរ ប៉ះ កោះកុង អេហ្វស៊ី នៅកីឡដ្ឋានហនុមាន នាថ្ងៃពុធ ទី១៧ ខែសីហា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វគ្គ១៦ក្រុមចុងក្រោយ ជើងទី២

ខ្សែការពារអង្គរថាយហ្គឺរ កែវ សារ៉ាត់ សង្ឃឹម៦០ទៅ៧០ភាគរយ ពេលប៉ះកោះកុងជើងទី២ក្រោយនាំមុខកោះកុងអេហ្វស៊ី ជើងទី១ ដោយលទ្ធផល ១ទល់នឹង២ ដោយរំពឹងថាក្រុមរបស់ខ្លួននឹងអាចធ្វើបានល្អថែមទៀតក្នុងការប្រកួតជើងទី២។

កីឡាករមានប្រភពពីខេត្តស្វាយរៀង មានការព្រួយបារម្ភខ្លះដែរ ព្រោះសល់តែអ្នកចាំទីដៃទី៣ ក្រោយអ្នកចាំទី នុន ណាត មានបញ្ហារបួស ខណៈ យី ប៊ុនហេង បានកាតក្រហមក្នុងជើងទី១ នៅខេត្តកោះកុង។ សម្រាប់អ្នកចាំទីដៃទី៣ នៅក្មេងនៅឡើយ និងស្ទើរបទពិសោធផង។

កែវ សារ៉ាត់ រកបានមួយគ្រាប់ក្នុងជ័យជម្នះ១ទល់នឹង២លើកោះកុងអេហ្វស៊ី ដោយគេបានអូសតាំងពីពាក់កណ្ដាលតារាង ទៅទាត់ពីក្រៅប្រអប់យ៉ាងល្អ។ នេះជាគ្រាប់ទី១របស់គេក្នុងរដូវកាល២០២២។ គេថា ពិតជាសប្បាយចិត្តដែលបានរួមចំណែករកគ្រាប់បាល់បញ្ចូលទីឱ្យក្រុម និងផ្ញើគ្រាប់បាល់នេះដល់កូនប្រុសរបស់គេដែលមានអាយុ៧ខែក្នុងពោះ៕

Share.