គិតត្រឹម១៥សប្ដាហ៍មកនេះក្នុងពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2022 មានកីឡាករ១៣៦នាក់ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតលឿង-ក្រហម សរុបចំនួន២៤១សន្លឹក ខណៈខ្សែការពារ ស៊ុក វឌ្ឃនា របស់ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) គឺជាកីឡាករទទួលបានកាតលឿងច្រើនជាងគេ។
សរុបកីឡាករដែលត្រូវពិន័យកាតច្រើនជាងគេមាន៖
1. ស៊ុក វឌ្ឃនា (Tiffy Army FC) ៧សន្លឹក ក្នុងនោះកាតក្រហម១សន្លឹក
2. Alexandre Cardoso (បឹងកេត) ៦សន្លឹក
3. Yuta Kikuchi (Tiffy Army FC) ៦សន្លឹក
4. ទូច ម៉ាណាន់ (គិរីវង់សុខសែនជ័យ) ៥សន្លឹក ក្នុងនោះកាតក្រហម១សន្លឹក
5. កាន់ ពិសាល (Tiffy Army FC) ៤សន្លឹក
6. Cristian Roque (ណាហ្គាវើល) ៤សន្លឹក ក្នុងនោះកាតក្រហម១សន្លឹក
7. Taher Jahanbakhsh (បឹងកេត) ៤សន្លឹក ក្នុងនោះកាតក្រហម១សន្លឹក
8. ឆុំ ភីសា (ភ្នំពេញក្រោន) ៤សន្លឹក ក្នុងនោះកាតក្រហម១សន្លឹក៕